ឯក​ឧត្តមស សុខា​អញ្ជើញជា​អធិ​​បតី​កិច្ចប្រជុំបូក​​សរុប​ការ​ងារ​អប់រំកាយ​​និ​ងកីឡា​និងប្រកា​​សផ្ទេរភារ​កិ​ច្ចមន្ត្រី​រាជការ

 ភ្នំពេញ៖រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារអប់រំកាយ និងកីឡា ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៣ និងប្រកាសផ្ទេរភារកិច្ចមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជននិងកីឡានៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ។រូបភាព៖សាន់ ផានិត
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តអគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា អស់លោក លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋាន/អង្គភាពក្រោមឱវាទ មន្រ្តីរាជការគ្រប់បណ្តាអង្គភាពទាំងអស់ ដែលបានខិតខំបំពេញការងារកន្លងមក ជាពិសេសបានសហការជាមួយគណៈកម្មាធិការ CAMSOC-CAMAPGOC ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងពីរ នាពេលកន្លងមកដែលនេះគឺជាការងារសម្រេចបានដ៏មហស្សចារ្យរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះដែរ ជាពិសេសមន្ត្រីរាជការភាគច្រើន នៃក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសហព័ន្ធកីឡាជាតិ និងអន្តរជាតិ ក្នុងការដឹកនាំរៀបចំ ដែលអ្នកខ្លះជាមន្ត្រីបច្ចេកទេសកម្រិតជាតិ (NTO) និងអ្នកខ្លះជាមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិ(ITO)។ រីឯអង្គភាពជំនាញនីមួយៗក៏នៅតែបំពេញការងាររបស់ខ្លួនទៅតាមផែនការប្រតិបត្តិប្រចាំឆ្នាំ(AOP)រហូតសម្រចបាននូវសមិទ្ធផលគួរជាទីមោទនៈក្នុងឆមាសទី១ នេះ។ជាមួយគ្នានោះឯកឧត្តម ស សុខា បានជំរុញឲ្យអគ្គនាយកដ្ឋានកីឡា និងអង្គភាពក្រោមឱវាទទាំងះស់ សូមបន្តអនុវត្តការងារសម្រាប់ឆមាសទី២ តាមផែនការប្រតិបត្តិប្រចាំឆ្នាំរបស់ខ្លួន រក្សាឱ្យបាននូវសាមគ្គីភាព សុខដុមភាព ភាពជាអាណាព្យាបាលរវាងកូនចៅក្រោមឱវាទ និងថ្នាក់ដឹកនាំអង្គភាពទាំងអស់ ពិសេសចៀសវាងអោយបាននូវជម្លោះផលប្រយោជន៍។ជាមួយគ្នានោះដែរ ឯកឧត្តម ស សុខា ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្តាំផ្ញើដល់លោកស្រី កែវ មនោរម្យ ដែលត្រូវបានតែងតាំងជានាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឲ្យបន្តជំរុញ និងលើកកម្ពស់ការបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡា ទាំងកម្រិតមូលដ្ឋាន និងកម្រិតឧត្តមសិក្សា ដោយសហការជាមួយអង្គការបេះដូងមាស អង្គភាពជំនាញនានា នៃក្រសួងអប់រំ យុវជននិងកីឡា ដើម្បីកែលម្អកម្មវិធីសិក្សា ជាពិសេសចំពោះមជ្ឈមណ្ឌលអន្តរជាតិ នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មានតួនាទីភារកិច្ច ដូចដែលបានបង្កើតឡើង។ ដូច្នេះសូមលោកស្រីនាយិកា ដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់លើការងារនេះ និងចាត់តាំងមនុស្សទៅកាន់តាមតួនាទីភារកិច្ចឲ្យមានប្រសិទ្ធ គុណភាព និងតម្លាភាពនិងបន្តជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រ វប្បធម៌អប់រំកាយ និងកីឡានៃប្រទេសគុយបា៕សេង បូលីន


















Powered by Blogger.