រឿ​ង​ដ្រូន​​ក​ម្ពុជា​​គ្រោងប្តឹង​ទៅ​​​អង្គការ​សហ​ប្រជាជា​​​តិនិង​អា​​​ស៊ាន

 សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងថាសម្តេចបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសហើយថានឹងធ្វើលិខិតទៅកាន់អង្គការសហប្រជាជាតិប្រសិនបើដ្រូនមិនស្គាល់អត្តសញ្ញាណបន្តហោះចូលទឹកដីកម្ពុជាទៀត។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។
ដំណឹងនេះក៏ត្រូវជូនទៅប្រធានអាស៊ានដែរដើម្បីឲ្យអាស៊ានចូលរួមដោះស្រាយ។ ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រីដូច្នេះគឺបានធ្វើឡើងនៅក្នុងឱកាសដែលលោកជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ នាព្រឹកថ្ងៃព្រហស្បតិ៍នេះនៅក្នុងខេត្តកណ្តាល។ដោយរង់ចាំមើលមិនឃើញយន្តហោះគ្មានមនុស្សបើក(ដ្រូន)បង្ហាញខ្លួនជាថ្មីកាលពីយប់ថ្ងៃពុធម្សិលមិញនៅចំណុចខេត្តរតនគីរី មណ្ឌលគីរីសម្តេចហ៊ុន សែន បានថ្លែងឲ្យដឹងថាលោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន នឹងធ្វើលិខិតទៅកាន់អង្គការសហប្រជាជាតិ​ដើម្បី ឲ្យជួយពិនិត្យមើលផ្នែកណាមួយដែលជារដ្ឋអធិបតេយ្យមួយត្រូវគេបង្ហោះដ្រូន ដែលគ្មានអត្តសញ្ញាណចូលក្នុងប្រទេសកម្ពុជា។ដោយមានការចោទសួរថាតើជាអំពើភេរវកម្មឬយ៉ាងណាសម្តេចហ៊ុន សែន ក៏បានបន្ថែមថាកម្ពុជាគួរតែធ្វើសកម្មភាពទាំងក្នុងនិងទាំងខាងក្រៅ ដោយសរសេរលិខិតទៅកាន់ប្រធានអាស៊ានផងដែរដើម្បីឲ្យដឹងថាប្រទេសកម្ពុជាត្រូវបានញាំញីទៅដោយយន្តហោះគ្មានមនុស្សបើកដែលមិនដឹងអត្តសញ្ញាណ។សម្តេចបារម្ភថាជាសកម្មភាពភេរវកម្មដែលអាស៊ានត្រូវរួមដៃគ្នាធ្វើដើម្បីគ្រប់គ្រងដ្រូន។សូមបញ្ជាក់ថាចាប់បីថ្ងៃទី២៧ ខែមិថុនាមក យន្តហោះគ្មានមនុស្សបើកឬដ្រូនដែលមិនមានអត្តសញ្ញាណជាច្រើនគ្រឿង ត្រូវប្រទេសកម្ពុជាមើលឃើញថាបានហោះចូលដែនអាកាសរបស់ខ្លួនជាញឹកញាប់នៅក្នុងភូមិសាស្ត្រខេត្តរតនគីរីនិងមណ្ឌលគីរីជាហេតុធ្វើឲ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនជម្រុញឲ្យកងទ័ពត្រៀមបាញ់ទំលាក់ ខណៈដែលភាគីវៀតណាមបដិសេធថាមិនមែនជារបស់ខ្លួន។ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃម្សិលមិញក៏បានហៅទង្វើរបស់ក្រុមមិនស្គាល់អត្តសញ្ញាណដែលបង្ហោះដ្រូននេះថាជាការរំលោភបំពានយ៉ាងគឃ្លើន និងមិនអាចអត់ឱនឱ្យបានមកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា។តាមក្រសួងការបរទេសរដ្ឋាភិបាលកម្ពុជានឹងមានវិធានការបន្តខាងផ្លូវច្បាប់ និងការទូត ដើម្បីប្តឹងតវ៉ាទៅនឹងការឈ្លានពាននេះ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ក្នុងករណីរកឃើញប្រភពពិតនៃយន្តហោះគ្មានមនុស្សបើកបរទាំងនោះ៕RFI


Powered by Blogger.