នាយករដ្ឋមន្ត្រីថៃសរសើរតារាចម្រៀងស្រីBlackpink
នាយករដ្ឋមន្ត្រីPrayuth Chan-ochaបានសរសើរLisaសមាជិកក្រុម Blackpinkដែលបានលើកកម្ពស់មុខមាត់របស់ប្រទេសថៃ និងជួយបង្កើនតម្លៃសេដ្ឋកិច្ចរបស់ប្រទេស។
Lisaសមាជិកក្រុមBlackpinkស្លៀកឈុតប្រពៃណីថៃពេលទៅលេងរាជធានីបុរាណអយុធ្យា។ រូបថត៖ Instagram/lalalalisa_mអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃទី១០ ខែមិថុនា ថានាយករដ្ឋមន្ត្រី Prayuth Chan-ocha បាននិយាយថាតារាចម្រៀង Lisa តែងតែបង្ហាញមោទនភាពចំពោះឫសគល់របស់ថៃ ដោយស្លៀកសំលៀកបំពាក់ប្រពៃណីនិងនិយាយអំពីអត្តសញ្ញាណថៃ នៅក្នុងកម្មវិធីនិងសកម្មភាពរបស់នាង។Lisa ធ្លាប់បានបង្ហោះរូបថតរបស់នាងស្លៀកឈុតប្រពៃណីថៃជាមួយនឹងអាវថៃដៃខ្លីពណ៌សនិងសារុងដែលមានរូបនាគពេលទៅលេងរាជធានីបុរាណអយុធ្យា។រូបថតរបស់ Lisa ធ្វើឱ្យអ្នកគាំទ្រដ៏ធំរបស់នាងចាប់អារម្មណ៍ទៅលើសំលៀកបំពាក់ប្រពៃណីថៃព្រមទាំងកន្លែងដែលនាងទៅលេង។ លោកAnuchaបាននិយាយថា"Lisaកំពុងធ្វើជាគំរូសម្រាប់ក្មេងជំនាន់ក្រោយនិងជួយចែករំលែកវប្បធម៌ថៃដោយការស្លៀកពាក់បែបប្រពៃណី"។យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃបន្ថែមពីលើការលើកកម្ពស់វប្បធម៌ប្រពៃណីសកម្មភាពរបស់ Lisa ក៏ដើរតួជាទម្រង់នៃអំណាចទន់ ដើម្បីជួយជំរុញសេដ្ឋកិច្ចនៃកន្លែងដែលនាងទៅទស្សនាផងដែរ។លោកបានបន្តថា៖ «ការស្លៀកសារុង Lisa មានលំនាំធម្មតានៃតំបន់ភាគឦសាន ហើយជាផលិតផលធ្វើដោយដៃដ៏ល្បីរបស់Udon Thani»។Lisa អាយុ២៦ឆ្នាំជាសមាជិកនៃក្រុមកូរ៉េ Blackpink ។ តារាចម្រៀងស្រីដែលមានដើមកំណើតនិងធំធាត់ក្នុងប្រទេសថៃរូបនេះ មានអ្នកគាំទ្រយ៉ាងច្រើនជុំវិញពិភពលោកហើយគណនីបណ្តាញសង្គមដែលទាក់ទាញអ្នកតាមដានរាប់សិបលាននាក់ដូចជាគណនី Instagram ដែលមានអ្នកតាមដានជាង៩៤.៨លាននាក់៕ប្រភពBangkok Post
Post a Comment