ស្ថានីយ៍បូ​មប្រេងរប​ស់រុស្ស៊ី​ត្រូវបាន​វា​យប្រហារ​​ដោយ​UAVs

 អភិបាលខេត្តPskovជាប់ព្រំដែនភាគខាងលិចរបស់រុស្ស៊ីបាននិយាយថា កន្លែងគាំទ្របំពង់បង្ហូរប្រេងនិងឧស្ម័ននៅក្នុងតំបន់នេះត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។អភិបាលខេត្ត Mikhail Vedernikov នៃតំបន់ Pskov កាលពីថ្ងៃទី ២៧ឧសភាបាននិយាយថា "នៅព្រឹកព្រលឹមនេះការផ្ទុះមួយបានបណ្តាលឱ្យខូចខាតដល់អគារប្រតិបត្តិការបំពង់បង្ហូរប្រេងនៅជិតLitvinovo ស្រុក Nevelsky" ។

យន្តហោះគ្មានមនុស្សបើកMQ-9របស់អាមេរិកបានបុកជាមួយយន្តហោះចម្បាំងSu-27 របស់កងទ័ពអាកាសរុស្ស៊ីហើយបានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅកាលពីខែមីនា។រូបថត៖TNSលោក Vedernikov បាន​បញ្ជាក់​ថា អគារ​នេះ​ត្រូវ​បាន​វាយ​ឆ្មក់​ដោយ​​យន្ត​ហោះ​គ្មាន​មនុស្ស​បើក(UAVs) ចំនួន២គ្រឿង។ ឧបទ្ទវហេតុ​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​គ្រោះ​ទេ។ប៉ុន្តែ​បាន​ខូចខាត​ផ្ទៃ​អគារ​បន្តិច​បន្តួច។អាជ្ញាធរ​មូលដ្ឋាន​កំពុង​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ជនល្មើស។ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថាគោលដៅនៃការវាយឆ្មក់អាចជាស្ថានីយ៍បូមប្រេងរបស់ក្រុមហ៊ុនTransneft នៅក្នុងខេត្ត Pskov ។Litvinovo មានចម្ងាយប្រហែល ១០គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី - បេឡារុស្ស។ទីក្រុងនេះមានចម្ងាយប្រហែល៥០០គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី - អ៊ុយក្រែននិងប្រហែល៤៥០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន - បេឡារុស្ស។គេហទំព័រព័ត៌មានរុស្ស៊ីBaza បានរាយការណ៍ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅថ្ងៃតែមួយលើរោងចក្រចម្រាញ់ប្រេងនៅជិតErokhino ខេត្ត Tver ជាប់ព្រំដែន Pskov ។ UAVធ្លាក់​នៅ​ជាយ​ក្រុង​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​គ្រោះ​ឡើយ ។រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនម្តងហើយម្តងទៀតថាបានរៀបចំការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងទឹកដីរបស់ខ្លួន ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធា។រដ្ឋាភិបាល​អ៊ុយក្រែន និង​យោធា​មិន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ទុះ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ទេ ហើយ​បាន​អធិប្បាយ​ម្តង​ហើយ​ម្តង​ទៀត​ថារុស្ស៊ី​មាន​ការ​បែងចែក​ផ្ទៃក្នុង។ខេត្តBelgorodនិងតំបន់ជាប់ព្រំដែនជាច្រើននៃប្រទេសរុស្ស៊ីនាពេលថ្មីៗនេះត្រូវបានបន្តវាយប្រហារដោយការវាយឆ្មក់ដែលត្រូវបានចាត់ទុកថាជាខេត្តធំបំផុតចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ ២០២២។ ការ​វាយឆ្មក់​នេះ​បាន​ធ្វើ​ឡើង​ក្នុង​បរិបទ​ដែល​កងទ័ព​អ៊ុយក្រែន​ត្រៀម​បើក​ប្រតិបត្តិការ​វាយលុក​ដ៏ធំ៕ប្រភពRIA, AFP


Powered by Blogger.