ប​​ញ្ហាប្រឈ​​​ម​ដំបូងនៃ​កិ​ច្ចប្រជុំG2​0ដែ​ល​រៀបចំដោ​​​យឥណ្ឌា

 ប្រទេសឥណ្ឌាបានការពារការសម្រេចចិត្តរបស់ខ្លួនក្នុងការរៀបចំកិច្ចប្រជុំ G20នៅក្នុងតំបន់ Himalayaនៃ Jammu និង Kashmir ទោះបីជាមានការរិះគន់ពីក្រុមសិទ្ធិមនុស្សនិងការធ្វើពហិការពីប្រទេសមួយចំនួនក៏ដោយ។ប្រទេសឥណ្ឌាដែលកាន់តំណែងជាប្រធានាធិបតីG20 នៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងរៀបចំកិច្ចប្រជុំនៅតាមចំណុចផ្សេងៗជុំវិញប្រទេសមុនពេលកិច្ចប្រជុំកំពូលនៅរដ្ឋធានីញូវដែលីក្នុងខែកញ្ញា។

កិច្ចប្រជុំក្រុមការងារទេសចរណ៍នឹងធ្វើឡើងនៅSrinagar រដ្ឋធានីរដូវក្តៅនៃ Jammu និង Kashmir ចាប់ពីថ្ងៃទី២២-២៤ខែឧសភា។ នេះគឺជាទឹកដីជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថានដែលបច្ចុប្បន្នគ្រប់គ្រងដោយទីក្រុងញូវដេលី។ប្រទេស​ចិននិង​ប៉ាគីស្ថាន​សុទ្ធតែ​ប្រឆាំង​នឹង​ក្រុង​ញូវដែលី​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូលG20ក្នុង​តំបន់។យោងតាម​​CNN ប្រទេសផ្សេងទៀតរួមទាំងអារ៉ាប៊ីសាអូឌីតអេហ្ស៊ីបនិងតួកគីត្រូវបានគេរំពឹងថានឹងធ្វើពហិការព្រឹត្តិការណ៍នេះ។ប្រទេសចិនបានប្រកាសថាខ្លួនមិនចូលរួមក្នុងការតវ៉ានៅឯកិច្ចប្រជុំ G20 នៅក្នុងតំបន់ Kashmir នោះទេ ព្រោះនេះជាតំបន់ដែលមានជម្លោះអធិបតេយ្យភាពជាមួយឥណ្ឌា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា "ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការរៀបចំកិច្ចប្រជុំG20 ណាមួយនៅក្នុងទឹកដីដែលមានជម្លោះហើយនឹងមិនចូលរួមកិច្ចប្រជុំបែបនេះទេ"។ចំណែក​ប្រទេស​ឥណ្ឌា​វិញ​បាន​ច្រានចោល​ការ​ជំទាស់​ដោយ​បញ្ជាក់​ថា​ខ្លួន​មាន​សេរីភាព​ក្នុង​ការ​ប្រជុំ​នៅ​លើ​ទឹកដី​ខ្លួន។ ញូវដែលីទទូចថាសន្តិភាពនិងស្ថិរភាពនៅតំបន់ព្រំដែនគឺចាំបាច់សម្រាប់ទំនាក់ទំនងធម្មតាជាមួយប្រទេសចិន។រដ្ឋាភិបាលឥណ្ឌាមើលឃើញថា នេះមិនត្រឹមតែជាឱកាសដើម្បីបង្ហាញពីវប្បធម៌នៃតំបន់Kashmirប៉ុណ្ណោះទេ ។ប៉ុន្តែថែមទាំងជា "សញ្ញានៃការស្តារស្ថិរភាពនិងប្រក្រតីភាពក្នុងតំបន់" ផងដែរ។កាលពីដើមខែឧសភា ឥណ្ឌាបាននិយាយថា កិច្ចប្រជុំ G20 នៅទីក្រុង Srinagar "មានគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ច អភិរក្សបេតិកភណ្ឌវប្បធម៌និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់"។ចាប់តាំងពីការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០២០ដែលបានឆក់យកជីវិតទាហានឥណ្ឌា២០នាក់និងចិន៤នាក់ភាគីទាំង២បានដាក់ពង្រាយទាហានរាប់ពាន់នាក់ទៅកាន់តំបន់នេះ។ទន្ទឹមនឹងនេះទំនាក់ទំនងឥណ្ឌា-ប៉ាគីស្ថានបានជាប់គាំងតាំងពីឆ្នាំ២០១៩នៅពេលដែលទីក្រុងញូវដែលីបានផ្លាស់ប្តូរស្ថានភាពនៃ JammuនិងKashmirដោយបំបែករដ្ឋជា២ទឹកដីដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធ។ប៉ាគីស្ថាននិងឥណ្ឌាប្រទេសទាំង២ទាមទារយកតំបន់Kashmirទាំងអស់។ប៉ុន្តែពួកគេគ្រប់គ្រងតែផ្នែកខ្លះប៉ុណ្ណោះ។កាលពីដើមខែឧសភាប៉ាគីស្ថានបានប្រកាសថាខ្លួននឹងមិនធ្វើទំនាក់ទំនងទ្វេភាគីជាមួយឥណ្ឌាឡើយរហូតទាល់តែរដ្ឋាភិបាលឥណ្ឌាពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការដកហូតស្វ័យភាពរបស់Kashmir៕ពុតសាម៉ាត់

Powered by Blogger.