នាយ​​​ក​រដ្ឋមន្រ្តីព្រ​មាន​ផ្គុំ«BM​​2​1»បា​ញ់បើចូ​​ល​ក​ម្ពុជា

 ប្រមុខ​រដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែននៅថ្ងៃពុធនេះថ្លែងថាលោកអាន់វ៉ា អ៊ីប្រាហ៊ីមបានសន្យារហូត៤ដង​ថាមិនឲ្យ​មេដឹកនាំបក្សប្រឆាំកម្ពុជាចូលទឹក​ដីម៉ាឡេស៊ីនោះឡើយ។បើតាមសម្តេចហ៊ុន សែនគឺនាយក​រដ្ឋមន្ត្រីម៉ាឡេស៊ីមិនដឹងលោកសម រង្ស៊ីចូលប្រទេសខ្លួនជាមុននោះទេ ពីព្រោះតែ​ប្រធានបក្សប្រឆាំងរូបនេះ​ប្រើ​លិខិត​ឆ្លងដែនសញ្ជាតិ​បារាំង​តាមក្រុម​ហ៊ុន​ឯកជន។

សម្តេចហ៊ុន សែននិងលោកលោកសមរង្ស៊ី។រូបភាពwmc

សម្តេចហ៊ុន សែនព្រមានថាសម្តេចនឹងផ្គុំ​«BM21» បាញ់ប្រសិនលោកសមរង្ស៊ីចូលកម្ពុជាវិញ។សូមជម្រាបជូនថាក្រោយពីបំពេញទស្សនកិច្ចអស់រយៈពេល១០ថ្ងៃនៅប្រទេសអូស្ត្រាលីលោកសមរង្ស៊ីដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិនៅថ្ងៃចន្ទនេះបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ទីដែលគណបក្សប្រឆាំងធ្លាប់ជួបប្រជុំគ្នាស្តីពីនយោបាយនៅកម្ពុជា ដើម្បីរកច្រកចូលទៅកម្ពុជា។លោកសមរង្ស៊ីថ្លែងថាលោកក្រវែលជុំវិញកម្ពុជាដើម្បីត្រៀមលក្ខណៈចូលកម្ពុជាវិញនៅក្នុងពេលឆាប់ៗនេះ៕RFI


Powered by Blogger.