ប្រមុខគណបក្សកាន់អំណាចប្រកាសថាមិនទទួលយកនូវការសុំទោសពីសំណាក់លោកជា ប៉ូច
សម្តេចហ៊ុនសែនប្រមុខគណបក្សកាន់អំណាចប្រកាសថាមិនទទួលយកនូវការសុំទោសពីសំណាក់លោក ជា ប៉ូចសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ភ្លើងទៀននោះឡើយ។ តែសម្តេចហ៊ុន សែន បើកផ្លូវថា មនុស្សណាក៍ដោយឲ្យតែប្រកាសផ្តាច់ខ្លួនចេញពីលោកសម រង្ស៊ី នោះនឹងទទួលបាននូវការលើកលែងឬយោគយល់។ការដែលសម្តេចហ៊ុន សែនមិនទទួលយកការសុំទោសពីសំណាក់អតីតតំណាងរាស្ត្រគណបក្សប្រឆាំងនោះ ដោយចាត់ទុកថា លោក ជា ប៉ូច មនុស្សក្រឡិចក្រឡុចបំផុត។នេះជាការគូសបញ្ជាក់របស់ប្រមុខគណបក្សកាន់អំណាចនៅតាមតេឡេក្រាមកាលពីល្ងាចម្សិលមិញ។
សម្តេចហ៊ុនសែនប្រមុខគណបក្សកាន់អំណាចនិងលោកជាប៉ូច។រូបភាពcambodiadailyបើតាមសម្តេចហ៊ុនសែនទាំងរូបសម្តេចនិងកូនរបស់សម្តេចក៍ដូចជាមន្ត្រីផ្សេងទៀតបានថ្នាក់ថ្នមលោកជា ប៉ូចរយៈពេលជាង៤ឆ្នាំមកហើយ តែទីបំផុតសម្តេចបានក្លាយជាគោលដៅនៃការកំចាត់ចោល(ទម្លាក់)ពីសំណាក់លោកជា ប៉ូចតាមការចង់បានរបស់លោក សម រង្ស៊ី ដែលសម្តេចហ៊ុន សែន ហៅថាជនក្បត់ជាតិ៣ជំនាន់។បើតាមប្រមុខរដ្ឋាភិបាល មនុស្សណាក៍ដោយឲ្យតែមានទំនាក់ទំនងជាមួយលោកសម រង្ស៊ី គឺសម្តេចមិនអាចទទួលបានការយោគយល់នោះឡើយ។ ប៉ុន្តែសម្តេច ហ៊ុន សែន នៅតែបើផ្លូវឲ្យមនុស្សណាក៍ដោយឲ្យតែប្រកាសផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី នឹងទទួលបាននូវការលើកលែងឬយោគយល់។សូមបញ្ជាក់ថា លោក ជា ប៉ូច ដែលចេញទៅថៃនិងបន្តដល់អូស្ត្រាលីនៅពេលនេះ ក្រោមហេតុផលព្យាបាលបេះដូងគឺនៅគ្រាដែលស្ថានការណ៍នយោបាយនៅកម្ពុជាឡើងកម្តៅថ្មីៗនេះ។ លោកបានធ្វើលិខិតសុំទោសសម្តេចហ៊ុន សែន នៅថ្ងៃទី១៥ឧសភា។សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ភ្លើងទៀនរូបនេះ បានគូសបញ្ជាក់ថា អ្វីដែលលោក បានលើកឡើងនៅក្នុងវេទិកាមួយនៅភ្នំពេញអំឡុងខែមីនា២០២៣ ថា«តស៊ូ ទម្លាក់ ហ៊ុន សែន» នោះ គឺមានន័យសំដៅតាមរយៈការបោះឆ្នោតបែបប្រជាធិបតេយ្យ។បើទោះជាបដិសេធមិនទទួលយកការសុំទោស ពីលោក ជា ប៉ូច ក៏ដោយ តែសម្តេចហ៊ុនសែនបានទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀនតាមរយៈសេចក្តីថ្លែងការណ៍ថ្ងៃ២២ឧសភា២០២៣ដោយមិនចង់មានរឿងវែងឆ្ងាយតទៅទៀត។គណបក្សភ្លើងទៀនដែលបានគូសបញ្ជាក់ថា គណបក្សនេះមិនជាប់ពាក់ព័ន្ធនិងមិនទទួលខុសត្រូវចំពោះលិខិតឬឯកសារដែលចេញដោយរូបវន្តបុគ្គលរួមទាំងលិខិតចុះថ្ងៃទី១៤ឧសភា។ លិខិតដាក់ថ្ងៃ១៤ឧសភាដែល មានឈ្មោះ ជា ប៉ូចតែគ្មានចុះហត្ថលេខា ត្រូវបានសម្តេចហ៊ុនសែនចាត់ទុកថាលិខិតនេះគេមានគោលបំណងវាយប្រហារលើអង្គភាពFreshnewsនិងរក្សាកិត្តិយសគេទាំងបំពានដោយមិនខ្វល់ពីយុត្តិធម៌នោះឡើយ។សម្តេចហ៊ុន សែន អះអាងថាលិខិតនេះត្រូវបានព្រាងឡើងដោយលោកសេង ម៉ាឌី ហើយសុំឲ្យលោកសេង ម៉ាឌី ធ្វើការពន្យល់ដោយសម្តេចព្រមានថា សម្តេចត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ទាំងករណីជា ប៉ូចទាំងករណីលិខិតបដិសេធនេះតែត្រូវរង់ចាំរហូតថ្ងៃ៣០ឧសភា២០២៣ដើម្បីជា ប៉ូចធ្វើការសម្រេចចិត្ត៕RFI
Post a Comment