នាយករដ្ឋមន្ត្រីជប៉ុនបណ្តេញកូនប្រុសពីទង្វើមិនសមរម្យ
លោកFumioKishidaបានប្រកាសបណ្តេញជំនួយការនាយករដ្ឋមន្ត្រីត្រូវជាកូនប្រុសគឺលោកShotaroដោយសារតែរឿងអាស្រូវនៃការថតរូបនៅឯគេហដ្ឋានរបស់រដ្ឋាភិបាល។នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃនេះដោយសំដៅដល់កូនប្រុសរបស់លោកឈ្មោះShotaroថា"សកម្មភាពរបស់កូនប្រុសខ្ញុំនៅទីសាធារណៈមិនសមនឹងនរណាម្នាក់ដែលកាន់តួនាទីជាជំនួយការនាយករដ្ឋមន្ត្រីនោះទេ។ ខ្ញុំបានសម្រេចចិត្តដកគាត់" ។នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថា លោកបានសម្រេចចិត្តបណ្តេញកូនប្រុសរបស់លោកបន្ទាប់ពីកិច្ចប្រជុំកំពូល G7បានបញ្ចប់នៅថ្ងៃទី២១ខែឧសភាហើយការងារសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានបន្ទាប់ពីព្រឹត្តិការណ៍នេះត្រូវបានបញ្ចប់។ការប្រកាសនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទស្សនាវដ្ដីមួយបានចុះផ្សាយរូបភាពដែលបានថតកាលពីឆ្នាំមុនដែលShotaro Kishida និងសាច់ញាតិរបស់លោកធ្វើត្រាប់ជាធ្វើសន្និសីទសារព័ត៌មាននៅលើវេទិកាសម្រាប់នាយករដ្ឋមន្ត្រីជប៉ុនក៏ដូចជាការបង្ហាញខ្លួននៅក្នុងតំបន់ជាច្រើនដែលមានអត្ថន័យជានិមិត្តរូបសំខាន់នៅឯគេហដ្ឋានរបស់រដ្ឋាភិបាល។ សកម្មភាពនេះត្រូវបានគេមើលឃើញថាជាការមិនគោរពនិងបង្កឱ្យមានការតវ៉ាដ៏ខ្លាំងក្លាពីក្រុមប្រឆាំងខណៈដែលរដ្ឋាភិបាលជប៉ុនបានពណ៌នាការប្រព្រឹត្តរបស់ Shotaro Kishidaថា"មិនសមរម្យ"។លោក Seiji Osaka សមាជិកសភាមកពីគណបក្សប្រឆាំងប្រជាធិបតេយ្យ Constituent Democratic Party (CDP) បាននិយាយថា ការសម្រេចចិត្តដកតំណែងគួរតែត្រូវបានធ្វើឡើងដោយលោក Kishida មុននេះ។សមាជិកសភា Osaka បាននិយាយថា "ខ្ញុំសង្ស័យថាគាត់បានតែងតាំងនរណាម្នាក់ដែលគ្មានសមត្ថភាពសម្រាប់តំណែងជាជំនួយការនាយករដ្ឋមន្ត្រី" ។នេះមិនមែនជាលើកទីមួយទេដែល ShotaroKishidaត្រូវបានគេរិះគន់ចំពោះអាកប្បកិរិយារបស់គាត់នៅកន្លែងសាធារណៈចាប់តាំងពីការតែងតាំងរបស់គាត់នៅក្នុងខែតុលាឆ្នាំ ២០២២។ កាលពីខែមករាកូនប្រុសរបស់នាយករដ្ឋមន្ត្រីជប៉ុនត្រូវបានចោទប្រកាន់ពីបទរំលោភលើកិច្ចការសាធារណៈសម្រាប់គោលបំណងផ្ទាល់ខ្លួនរបស់គាត់ នៅពេលដែលគាត់បានទៅទស្សនាខណៈពេលដែលអមដំណើរឪពុករបស់គាត់ទៅកាន់ប្រទេសG7មុនពេលកិច្ចប្រជុំកំពូលនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។ទស្សនាវដ្ដីជប៉ុនមួយបានរាយការណ៍ថាShotaroបានប្រើប្រាស់រថយន្តផ្លូវការរបស់គាត់ដើម្បីទៅទស្សនាកន្លែងទេសភាពក៏ដូចជាហាងនៅទីក្រុងឡុងដ៍ ប៉ារីសនិងអូតាវ៉ា។នាយករដ្ឋមន្ត្រីKishidaក្រោយមកបានទទូចថាកូនប្រុសរបស់លោក"បំពេញកាតព្វកិច្ចផ្លូវការ"ខណៈពេលដែលរដ្ឋាភិបាលជប៉ុនបាននិយាយថាShotaroទទួលខុសត្រូវចំពោះការថតរូបសម្រាប់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ឪពុកគាត់និងទិញរបស់របរក្នុងនាមនាយករដ្ឋមន្រ្តីជប៉ុនជាវត្ថុអនុស្សាវរីយ៍៕ប្រភព Kyodo News
នាយករដ្ឋមន្ត្រី Fumio Kishida (ឆ្វេង)និងកូនប្រុសរបស់លោកឈ្មោះ Shotaro នៅគេហដ្ឋានរដ្ឋាភិបាលកាលពីថ្ងៃទី១១ឧសភា។ រូបថត៖ Kyodo
Post a Comment