ប្រទេសឥណ្ឌានិងសុបិនអាក្រក់ចរាចរណ៍ផ្លូវគោក
យោងតាមធនាគារពិភពលោកគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសឥណ្ឌា បណ្តាលឱ្យមនុស្សស្លាប់និងពិការជាង៩០០,០០០នាក់ក្នុងមួយឆ្នាំៗ ច្រើនជាងកន្លែងផ្សេងទៀតនៅក្នុងពិភពលោក។ អមដោយការខាតបង់រហូតដល់១៥៦ពាន់លានដុល្លារ។
ចរាចរណ៍មានមនុស្សកកកុញ និងចលាចលក្នុងតំបន់មួយក្នុងទីក្រុង Mumbai - ប្រទេសឥណ្ឌា រូបភាព៖ BLOOMBERG
កាលពីដើមឆ្នាំនេះរដ្ឋមន្ត្រីដឹកជញ្ជូនផ្លូវគោករបស់ប្រទេសឥណ្ឌាលោក Nitin Gadkariបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន៥០% នៅឆ្នាំ២០២៥។ទោះជាយ៉ាងណាក៏ដោយ Bloomberg បាននិយាយថាការសម្រេចបាននូវគោលដៅខាងលើគឺមិនងាយស្រួលនោះទេដោយសារតែបញ្ហាប្រឈមជាបន្តបន្ទាប់។ទី១គឺអំពីការរចនាផ្លូវ។លោក S.Velmurugan អ្នកជំនាញនៅវិទ្យាស្ថាន Central Institute of Road Research ក្នុងរដ្ឋធានី New Delhi បាននិយាយថា ការត្រួតពិនិត្យសុវត្ថិភាពនៃការរចនាផ្លូវមុនពេលចាប់ផ្តើមការសាងសង់មិនទទួលបានការយកចិត្តទុកដាក់ច្រើននោះទេ។អ្នកសាងសង់ពឹងផ្អែកលើកម្មវិធីដើម្បីរចនាផ្លូវដោយមិនពិនិត្យមើលថាតើវាឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ទាំងអស់ក៏ដូចជាធានាថាមិនមានគុណវិបត្តិ... យោងតាមលោក S.Velmurugan ប្រសិនបើអាជ្ញាធរអនុវត្តយ៉ាងតឹងរ៉ឹងនោះចំនួនអ្នកស្លាប់ ពីគ្រោះថ្នាក់ចរាចរណ៍អាចកាត់បន្ថយបានរហូតដល់២៥% ។បញ្ហាមួយទៀតគឺការអនុលោមតាមច្បាប់។ឥណ្ឌាមានបទប្បញ្ញត្តិចរាចរណ៍តឹងរ៉ឹងមួយចំនួន(ដូចជាការប្រើទូរសព្ទដៃ កម្រិតជាតិអាល់កុល)។ប៉ុន្តែការអនុវត្តគឺធូររលុង។នេះបើតាមអង្គការសុខភាពពិភពលោក។កំហុសទូទៅគឺការមិនគោរពស្លាកសញ្ញាចរាចរណ៍ ការបើកបរក្នុងស្ថានភាពស្រវឹងបើកបរម៉ូតូដែលផ្ទុកមនុស្សចាប់ពី ៣នាក់ឡើងទៅ... តាមពិតការបើកបរហួសល្បឿនកំណត់ហើយទៅខុសផ្លូវ គឺជាមូលហេតុដែលនាំឱ្យមនុស្សស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
លោកស្រី Preana Arora Singh នាយកប្រតិបត្តិនៃ People's Trust នៅទីក្រុង Jaipur បានផ្តល់យោបល់មួយចំនួនដូចជា ការយកចិត្តទុកដាក់បន្ថែមទៀតលើបទប្បញ្ញត្តិចរាចរណ៍ (ដែនកំណត់ល្បឿននៅក្នុងតំបន់ជុំវិញសាលារៀនតំបន់លំនៅដ្ឋាន។ សាលារៀន...សត្វពាហនៈដែលដើរលើផ្លូវក៏គំរាមកំហែងដល់សុវត្ថិភាពផ្លូវដែរ។គិតត្រឹមឆ្នាំ២០១៩មានសត្វគោចំនួន៥លានក្បាលនិងសត្វឆ្កែ១៥លានក្បាលនៅក្នុងប្រទេសឥណ្ឌា។ លោកស្រី Singh បាននិយាយថា រដ្ឋាភិបាលចាំបាច់ត្រូវផ្តល់ជម្រកសុវត្ថិភាពបន្ថែមទៀតសម្រាប់សត្វវង្វេង។ រដ្ឋាភិបាលក្នុងតំបន់នឹងគ្រប់គ្រងកន្លែងទាំងនេះដោយមានការគាំទ្រពីក្រុមសហគមន៍៕ពុតសាម៉ាត់
Post a Comment