អ្នកសារព័ត៌មានជាតិនិងអន្តរជាតិត្រូវបានគ.ជ.បចេញបណ្ណយកព័ត៌មានក្នុងដំណើរការបោះឆ្នោត
គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុបចំនួន២៥០នាក់ត្រូវបានគ.ជ.ប ចេញបណ្ណសម្គាល់ខ្លួនជាផ្លូវការសម្រាប់ប្រើប្រាស់យកព័ត៌មានក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ខែកក្កដាខាងមុខ។ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៣ខែឧសភានេះលោកឯម សូផាត សមាជិក គ.ជ.ប និង ជាប្រធានដឹកនាំកិច្ចប្រជុំបានបញ្ជាក់ថា អ្នកសារព័ត៌មានទាំង២៥០នាក់នោះមាន អ្នកសារព័ត៌មានជាតិចំនួន ២២០នាក់ (ស្រី ២៣នាក់) មកពី ២១ អង្គភាព និងអ្នកសារព័ត៌មានអន្តរជាតិចំនួន៣០នាក់ (ស្រី២នាក់) មកពី ១៤ អង្គភាព។ជាមួយគ្នានេះលោកប្រធានដឹកនាំអង្គប្រជុំក៏បានប្រកាសអំពីខ្លឹមសារមួយចំនួនទាក់ទងនឹងការរៀបចំនិងការផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោតការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត បច្ចុប្បន្នភាពចំនួនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត។
Post a Comment