នាយករដ្ឋមន្ត្រីហ៊ុន សែនលើកឡើងថាការអនុវត្ដនយោបាយឈ្នះ!ឈ្នះ!ធ្វើឲ្យរបាំសួយរស់ឡើងវិញ
សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ការអនុវត្តនយោបាយឈ្នះ!ឈ្នះ! នាំមកនូវការបង្រួបបង្រួមជាតិនិងឯកភាពទឹកដីបានផ្ដល់ឱកាសគ្រប់ផ្នែករាប់ទាំងវិស័យសិល្បៈដែលក្នុងនោះមានរបាំសួយផងដែរ។
ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន ៨៨៨ នាក់ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។សម្តេចហ៊ុន សែន បានថ្លែងថារបាំសួយរបស់បងប្អូនជនជាតិភាគតិចបើយើងធ្វើមិនទាន់ពេលសមារណកម្មនៅឆ្នាំ១៩៩៨នោះទេរបាំសួយអាចដាច់ពូជតែម្ដងគឺមិនបានមកសម្ដែងលើឆាកដូចក្នុងពេលនេះបន្ដទៀតទេ។សម្ដេចអះអាងថាកាដែលអនុវត្តន៍នយោបាយឈ្នះ! ឈ្នះ!នាំមកនូវការបង្រួមបង្រួមជាតិ និងឯកភាពទឹកដី បានផ្ដល់នូឱកាសគ្រប់ផ្នែក រាប់ទាំងវិស័យសិល្បៈ ដែលក្នុងនោះមានរបាំសួយ ដែលស្ថិតក្នុងចន្លោះរវាងខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ សម្តេចនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖«អីចឹងទេការអនុវត្តនយោបាយ ឈ្នះ! ឈ្នះ!នាំមកនូវការបង្រួបបង្រួមជាតិនិងឯកភាពទឹកដីបានផ្ដល់ឱកាសគ្រប់ផ្នែករាប់ទាំងវិស័យសិល្បៈដែលក្នុងនោះមានរបាំសួយដែលនៅក្នុងចន្លោះរវាងខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងកោះកុង អាចដាច់ពូជប្រសិនបើមិនមានការអនុវត្តនយោបាយ ឈ្នះ ឈ្នះ បញ្ចប់សង្គ្រាម ឯកភាពជាតិ និងឯកភាពទឹកដី»។សម្ដេចបានគូសបញ្ជាក់ថាសន្តិភាពគឺពិបាករកបានណាស់កុំរង់ចាំដល់បាត់សន្តិភាពហើយទើបរក បាត់សន្តិភាពទើបយើងដឹងថាសន្តិភាពមានតម្លៃបែបណា ហើយឥឡូវនេះកុំចាំបាច់បាត់បង់សន្តិភាពហើយទើបស្រែករកសន្តិភាពនោះដូច្នេះការពារសន្តិភាពឱ្យបាន។សម្តេចបានបន្ថែមថា៖«យើងត្រូវស្គាល់ប្រវត្តិព្រោះវាមានទំនាក់ទំនងគ្នាអញ្ចឹងបានជាអ្វីៗក៏វារស់នៅក្នុងសន្តិភាពដែរ។ស៊ីហ្គេម របស់យើងក្រោមពាក្យស្លោកកីឡារស់ក្រោមសន្តិភាព ។ប៉ុន្តែនិយាយឱ្យពិតអ្វីៗទាំងអស់រស់នៅក្រោមសន្តិភាពទាំងអស់ បើគ្មានសន្តិភាពទេគឺយើងរង់ចាំតែរត់គេចគ្រាប់ផ្លោង។អីចឹងបានជាកុំថា ហ៊ុន សែន កាច ហ៊ុន សែន កាចគឺដើម្បីការពារសន្តិភាព។ អ្នកឯងតែបួនដប់នាក់មកចង់បំផ្លាញសន្តិភាពគឺយើងមិនអាចអនុញ្ញាតនោះទេ»៕AKP
Post a Comment