នាយករដ្ឋមន្រ្តី៖ធ្វើកសិកម្មតែមួយមុខមិនអាចធ្វើឱ្យប្រទេសក្លាយទៅជាអ្នកមាននោះទេ
សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ការធ្វើកសិកម្មតែមួយមុខមិនអាចធ្វើឱ្យប្រទេសក្លាយទៅជាប្រទេសអ្នកមានបាននោះទេ។
ការលើកឡើងរបស់សម្តេចហ៊ុនសែនបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុបចំនួន ១៩ ០០០នាក់ទៀតនៅតំបន់សេដ្ឋកិច្ចពិ សេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ មកពីរោងចក្រសហគ្រាសចំនួន៨១ ក្នុងនោះ រោងចក្រកាត់ដេរចំនួន១៣ និងក្រៅពីកាត់ដេរចំនួន៦៨ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។សម្តេចហ៊ុនសែនបានមានប្រសាសន៍ថាហេតុអី្វបានជារាជរដ្ឋាភិបាលចង់បានម្ល៉េះទៅលើការទាក់ទាញវិនិ យោគទាំងក្នុង ប្រទេស និងក្រៅប្រទេស ។ សម្តេចបានគូសបញ្ជាក់ថាការធ្វើកសិកម្មតែមួយមុខមិនអាចក្លាយទៅជាប្រទេសអ្នកមានបានទេ។ សម្តេចបានលើកទ្រឹស្ដី ប៉ុល ពត គឺមានស្រូវមានគឺមានអ្វីៗទាំងអស់ចុងក្រោយ១ហិចតា៣តោន១ហិចតា៩ តោនតែប្រជាជនបែរជាអត់បាយ។សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ “យើងត្រូវខិតខំជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្តទៀតដើម្បីជំរុញ វិនិយោគទៅតាម បណ្តាខេត្ត”៕AKP
Post a Comment