ប្រមុខមេដឹក​នាំ​បក្សកាន់​អំណា​ចព្រមាន​​ចំ​ពោះគម្រោ​ងភ្លើង​ទៀនច​ង់​ធ្វើបា​តុ​កម្ម

 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែននៅព្រឹកថ្ងៃពុធនេះ បានព្រមានជាថ្មី នៅចំពោះមុខនៃគម្រោងរបស់គណបក្សប្រឆាំងដែលចង់ធ្វើបាតុកម្មទាមទារចូលរួមការបោះឆ្នោតថ្នាក់ជាតិ។

សកម្មភាព​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២២។រូបភាពអ៊ីនធឺណិត

ការព្រមានរបស់ប្រមុខមេដឹកនាំបក្សកាន់អំណាចជាថ្មីធ្វើឡើងបន្ទាប់ពេលដែលគណបក្សភ្លើងទៀនបានបង្ហើបពីគម្រោងជួបជុំអ្នកគាំទ្ររបស់ខ្លួនជាង១ម៉ឺននាក់ដើម្បីតស៊ូមតិប្រឆាំងនឹងការសម្រេចរបស់គ.ជ.បដែលបានបដិសេធមិនឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប ឬស្ពានឬស្សីកែវ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន   ដំណើរការរៀបចំការបោះឆ្នោត មិនមានការថយក្រោយ ដោយសារតែការតវ៉ាមួយបក្ស ពីរបក្សនោះទេ ដែលពេលនេះ គឺមានការបោះពុម្ភសន្លឹកឆ្នោតរួចហើយ។ តាមសម្តេចហ៊ុន សែន បើទោះជាមានការតវ៉ាយ៉ាងណាក៏គ្មានបានការអ្វីដែរ។គួរកត់សម្គាល់ថា ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការឆ្លើយតបទៅនឹងគម្រោងនៃការជួបជុំតស៊ូមតិរបស់គណបក្សភ្លើងទៀន ដើម្បីទាមទារចូលរួមការបោះឆ្នោត។ លោក រ៉ុង ឈុន អនុប្រធាននៃគណបក្សភ្លើងទៀនបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា គណបក្សបានសម្រេចជួប​ជុំ​សមាជិកនិង​អ្នក​គាំទ្ររបស់ខ្លួន​ប្រមាណជាង ១ម៉ឺន​នាក់​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​នៅចុងសប្តាហ៍ក្រោយ​នេះ។ ជាការសម្រេចដែលធ្វើឡើងតាមរយៈកិច្ចប្រជុំគណៈកម្មាធិការនាយកកាលពីថ្ងៃទី២៨ខែឧសភាក្រោយពេលដែលក្រុមប្រឹក្សាធម្មនុញ្ញបានតម្កល់សេចក្តីសម្រេចរបស់គ.ជ.ប ទុកជាបានការ។បើតា​មលោក រ៉ុង ឈុន គណបក្សភ្លើងទៀនមិនមានការព្រួយបារម្ភអំពីការព្រ​មានចាប់ខ្លួនថ្នាក់ដឹ​ក​​នាំឡើយបើទោះបីជាគម្រោងនេះត្រូវបានប្រមុខរដ្ឋាភិបាលព្រមានជាមុនរួចហើយក្តី។យ៉ាងណាមិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានព្រលយពីការចាប់ខ្លួនជាថ្មី ប្រសិនបើគណបក្សភ្លើងទៀនហ៊ានចេញមុខធ្វើបាតុកម្ម។ តាមសម្តេចហ៊ុន សែនគឺពន្ធនាគារត្រៀមបើកទ្វារជានិច្ចដើម្បីស្វាគមន៍រាល់មេដឹកនាំបក្សប្រឆាំងដែលចង់ធ្វើបាតុកម្ម។សូមបញ្ជាក់ថាការប្រកាសប្រមូលផ្ដុំជួបជុំសមាជិក និងអ្នកគាំទ្រប្រមាណជាង១ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យរបស់គណបក្សភ្លើងទៀននៅពេលនេះ ធ្វើឡើងក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញ បានរក្សាការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានដិសេធមិនទទួលយកការចុះបញ្ជីគណបក្សភ្លើងទៀន ដោយ​សារ​គណ​បក្សមួយនេះ​បាត់​ប្រកាស​លេខ​១៩៣ ​ស្តី​ពី ​«ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណ​បក្ស​នយោ​បាយ»៕RFI


Powered by Blogger.