ការវិវឌ្ឍន៍ថ្មីក្នុងការវាយប្រហារលើនាយករដ្ឋមន្ត្រីជប៉ុន
Ryuji Kimuraជនសង្ស័យដែលបានគប់គ្រាប់បែកដាក់នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio នឹងទទួលបានការវាយតម្លៃផ្នែកវិកលចរិករយៈពេល៣ខែ ។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានKyodo។
Ryuji Kimura នៅប៉ុស្តិ៍ប៉ូលិសក្នុងក្រុង Wakayama កាលពីថ្ងៃទី១៧ ខែមេសា។ រូបថត៖Reuters
តុលាការខេត្ត Wakayama កាលពីថ្ងៃទី២២ខែឧសភាបាននិយាយថា ព្រះរាជអាជ្ញាត្រូវបានអនុញ្ញាតឱ្យឃុំខ្លួនKimura អាយុ២៤ឆ្នាំ រហូតដល់ថ្ងៃទី ១ខែកញ្ញាដើម្បីវាយតម្លៃស្ថានភាពផ្លូវចិត្តរបស់គាត់នៅពេលមានការវាយប្រហារ។បន្ទាប់មកដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃផ្នែកវិកលចរិកដែលបានធ្វើឡើងជាង៣ខែព្រះរាជអាជ្ញានឹងសម្រេចថាតើត្រូវកាត់ទោស Kimura ដែរឬទេ។ជនសង្ស័យ Kimura ដែលរស់នៅក្នុងទីក្រុង Kawanishi (ខេត្ត Hyogo) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ខែមេសា បន្ទាប់ពីបានគប់គ្រឿងផ្ទុះឆ្ពោះទៅកាន់វេទិកាដែលនាយករដ្ឋមន្ត្រី Kishida ហៀបនឹងថ្លែងសុន្ទរកថាយុទ្ធនាការនៅកំពង់ផែSaikazaki (នៅទីក្រុង Wakayama ប្រទេសជប៉ុន) ។ លោក Kishida Fumio មិនរងរបួសក្នុងការវាយប្រហារនោះទេ។ភ្នាក់ងារស៊ើបអង្កេតបានប្រកាសថា ពួកគេបានរឹបអូសកាបូបស្ពាយរបស់ជនសង្ស័យដោយនៅខាងក្នុងមានដបទឹកដែលមានសារធាតុសូលុយស្យុងមិនស្គាល់អត្តសញ្ញាណនិងដបម្សៅ ចានដែកមួយស្លាបព្រានិងកាំភ្លើងមួយផងដែរ។ប៉ូលីសក៏បានរកឃើញបំណែកនៃគ្រឿងផ្ទុះដែលប្រើក្នុងការវាយប្រហារផងដែរ។បំណែកនេះត្រូវបានខ្ទាស់នឹងកុងតឺន័រកម្ពស់២ម៉ែត្រដែលមានចម្ងាយប្រហែល៦០ម៉ែត្រពីកន្លែងកើតហេតុ។កំទេចកំទីត្រូវបានគេជឿថាជាមួកនៃវត្ថុរាងជាបំពង់ដែលជនសង្ស័យបានគប់ទៅនាយករដ្ឋមន្ត្រី Kishida ។ប៉ូលីសបានរកឃើញផ្នែកសំខាន់នៃគ្រឿងផ្ទុះចម្ងាយ៤០ម៉ែត្រពីកន្លែងកើតហេតុ៕ប្រភពCNN
Post a Comment