កម្ពុជាទទួ​លបា​​​នភ្ញៀវទេសចរប​​រ​ទេសជិត១,៣​លា​​ននាក់​​​កើនឡើង៧ដង

របាយការណ៍របស់ក្រសួងទេសចរណ៍បានចេញផ្សាយកាលពីថ្ងៃអង្គារថា ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន១.២៩ លាននាក់នៅក្នុងត្រីមាសទី១ឆ្នាំ២០២៣ កើនឡើង ៧០៩ ភាគរយពីត្រឹមតែ១៥៩,៥៤៦ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រូបឯកសារ។សហការី

របាយការណ៍បានអោយដឹងទៀតថាប្រទេសថៃបានឈរនៅលើកំពូលតារាងក្នុងចំណោមភ្ញៀវទេសចរបរទេសដែលមកទស្សនាកម្ពុជាអំឡុងខែមករាដល់ខែមីនាឆ្នាំនេះបន្ទាប់មកគឺវៀតណាមនិងចិនដោយជនជាតិថៃមានចំនួន ៤២៤,២៤១នាក់វៀតណាមចំនួន ២០៧,៥២៧ នាក់ និងជនជាតិចិនចំនួន១៣២,៦៦៥នាក់បានមកទស្សនាកម្ពុជាក្នុងអំឡុងពេលនោះ។រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បាននិយាយថា  កម្ពុជារំពឹងទាក់ទាញភ្ញៀវទេសចរបរទេសជាង ៤ លាននាក់នៅឆ្នាំនេះ បន្ទាប់ពីប្រទេសចិនបានបន្ធូរបន្ថយវិធានការប្រឆាំងនឹងជំងឺកូវីដ-១៩ និងអនុញ្ញាតអោយមានក្រុមទេសចរធ្វើដំណើរទៅកម្សាន្តក្រៅប្រទេសឡើងវិញកាលពីដើមឆ្នាំនេះ។លោកបានប្រាប់ Xinhua ថា “ប្រទេសចិនគឺជាទីផ្សារទេសចរណ៍កដ៏សំខាន់បំផុតមួយសម្រាប់ពិភពលោក ដូច្នេះការអនុញ្ញាតអោយមានក្រុមទេសចរទៅកម្សាន្តក្រៅប្រទេសឡើងវិញរបស់ប្រទេសចិនគឺមានប្រយោជន៍ខ្លាំងណាស់មិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងសម្រាប់ពិភពលោកទាំងមូលផងដែរ។វិស័យទេសចរណ៍គឺជាវិស័យមួយក្នុងចំណោមវិស័យទាំងបួនដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៣គឺ ឧទ្យានបុរាណអង្គរនៅខេត្តសៀមរាប ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅខេត្តកំពង់ធំ។លើសពីនេះ កម្ពុជាត្រូវបានគេស្គាល់ថាមានឆ្នេរសមុទ្រដ៏ស្រស់បំព្រងដែលលាតសន្ធឹងប្រវែង ៤៥០ គីឡូម៉ែត្រក្នុងខេត្តភាគនិរតីចំនួន៤គឺ ព្រះសីហនុ កំពត កែប និងកោះកុង៕Xinhua/KhmerTimes

Powered by Blogger.