អាមេ​រិក​​ចេញមុ​ខថ្កោលទោស​ក្នុង​សំ​ណុំរឿងបិទផ្លូវ​មិនឲ្យគណ​ប​ក្សភ្លើង​​ទៀនបាន​ចូ​លរួមកា​​របោះឆ្នោ​ត​​ថ្នា​ក់​ជាតិ

ក្រសួងការបរទេសអាមេរិកបានចេញមុខមកថ្កោលទោសជាថ្មីនៅក្នុងសំណុំរឿងបិទផ្លូវមិនឲ្យគណបក្សភ្លើងទៀនបានចូលរួមការបោះឆ្នោតថ្នាក់ជាតិខាងមុខ។

អ្នកគាំទ្រគណបក្សភ្លើងទៀនចូលរួមសមាជ។postkhmer

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លើកឡើងថាកម្ពុជាបានងាកចិត្តពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងនាមជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស។គួរកត់សម្គាល់ថាការថ្កោលទាសជាថ្មីរបស់អាមេរិក ធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែព្រមានរដ្ឋបរទេសមិនឲ្យលូកដៃបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា។ អ្នកគាំទ្រគណបក្សភ្លើងទៀនចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកចូលរួម មុនពេលហែក្បួនក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតឃុំសង្កាត់ក្នុងរាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។«សហរដ្ឋអាមេរិកមានកង្វល់ជាពន់ពេក ដោយអាជ្ញាធរកម្ពុជាបានហាមប្រាមគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំជាងគេមិនឲ្យចូលរួមក្នុងការបោះឆ្នោតជាតិ នៅខែកក្កដាឆ្នាំ២០២៣។»នេះជាប្រយោគដែលបានរៀបរាប់ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគណបក្សភ្លើងទៀនអស់ផ្លូវតវ៉ាក្រោយពេលដែលក្រុមប្រឹក្សាធម្មនុញ្ញសម្រេចតម្កល់សេចក្តីបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។បើតាមសេចក្តីថ្លែងការណ៍ពីវ៉ាស៊ីនតោនគឺបណ្តឹងបែបប្រឌិតការគំរាមកំហែងការយាយីនិងបទចោទប្រកាន់ព្រហ្មទណ្ឌដែលមានលក្ខណៈនយោបាយ ប្រឆាំងនឹងគណបក្សប្រឆាំង សារព័ត៌មានឯករាជ្យ និងសង្គមស៊ីវិល បានបំផ្លាញការប្តេជ្ញាចិត្តរបស់កម្ពុជាដែលធ្វើជាមួយអន្តរជាតិ ក្នុងការរីកចម្រើនទៅជាប្រទេសប្រជាធិបតេយ្យពហុបក្ស។ស្ថានការណ៍ដែលអវត្តមានគណបក្សប្រឆាំងបែបនេះ អាមេរិកបានអះអាងថា ខ្លួនមិនមានគម្រោងបញ្ជូនមន្រ្តីមកសង្កេតការណ៍ការការបោះឆ្នោត​នៅខែកក្កដា​នេះទេ។ នេះដោយដ្បិតថា អ្នកជំនាញឯករាជ្យកម្ពុជា និងអ្នកជំនាញអន្តរជាតិជាច្រើន វាយតម្លៃថា គ្មានភាពសេរី និងយុត្តិធម៌។ជាការកត់សម្គាល់ នេះជាប្រតិកម្មជាថ្មីម្តងទៀត របស់សហគមន៍អន្តរជាតិនៅចំពោះមុខនៃការបាត់បង់ឱកាសរបស់គណបក្សភ្លើងទៀននៅក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។ សហគមន៍អន្តរជាតិ បានប្រតិកម្ម និងថ្កោលទោសចំពោះការសម្រេចរបស់គ.ជ.ប ដែលបដិសេធមិនចុះបញ្ជីគណបក្សភ្លើងទៀន ហើយបញ្ហានេះ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុន សែន កាលពីថ្ងៃទី២៣ បានព្រមានអង្គទូតលោកសេរីឱ្យរក្សាភាពស្ងៀមស្ងាត់ដោយមិនត្រូវបញ្ចេញប្រតិកម្ម ជុំវិញរឿងបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ចាប់ពីពេលនេះរហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនៅកក្កដាខាងមុខ។ បើតាមលោក ហ៊ុន សែន ការគាបសង្កត់កម្ពុជា គឺដូចជាការគាបសង្កត់អាស៊ានអ៊ីចឹងដែរ ព្រោះកម្ពុជាមានសិទ្ធិវេតូ និងជំទាស់រាល់សេចក្ដីសម្រេចណាមួយ ដែលកម្ពុជាយល់ថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ​។ក្រៅពីប្រតិកម្មរបស់ក្រសួងការបរទេសអាមេរិកពេលនេះអ្នកជំនាញរបស់អង្គការសហប្រជាជាតិវិញក៏បានជំរុញឱ្យអាជ្ញាធរកម្ពុជាធានានូវដំណើរការបោះឆ្នោតប្រកបដោយបរិយាប័ន្ន ពិតប្រាកដ និងដោយសន្តិវិធី គោរពសិទ្ធិមនុស្សពេញលេញ រួមទាំងសិទ្ធិសេរីភាពក្នុងការជួបប្រជុំ សមាគម និងការបញ្ចេញមតិសម្រាប់តួអង្គនយោបាយ សង្គមស៊ីវិល និងអ្នកបោះឆ្នោតទាំងអស់។សេចក្តីថ្លែងការណ៍ពីទីក្រុងហ្សឺណែវ នៅថ្ងៃព្រហស្បតិ៍ អ្នកជំនាញUN ក៏បានកត់សម្គាល់ដែរ ចំពោះការសម្រេចដោយ គ.ជ.ប មិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរចូលរួមការបោះឆ្នោត។ អ្នកជំនាញUNថា គ.ជ.បក់ដូចជាមានការរើសអើងប្រឆាំងនឹងគណបក្សនយោបាយសំខាន់មួយ ឬច្រើនរបស់កម្ពុជា។គួរបញ្ជាក់ថា មកដល់ពេលនេះ គណបក្សភ្លើងទៀន បានដើរមកដល់ផ្លូវចុងក្រោយដែលមិនអាចនឹងចូលរួមការបោះឆ្នោតថ្នាក់ជាតិខាងមុខបាន ដោយសារតែក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប កាលពីថ្ងៃទី១៥ឧសភា។ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើឲ្យថ្នាក់ដឹកនាំគណបក្សភ្លើងទៀន សម្តែងការខកចិត្ត និងរៀបរាប់ថា ការតស៊ូតាមផ្លូវច្បាប់កន្លងមក ទៅជារឿងឥតប្រយោជន៍។ យ៉ាងណាមិញ គណបក្សភ្លើងទៀន មិនទាន់បង្ហើបពីតម្រុយដែលខ្លួនអាចទាមទារបន្ត ដើម្បីអាចចូលរួមការបោះឆ្នោតបាននៅឡើយនោះទេ។ ក៏ប៉ុន្តែសេណារីយ៉ូមួយដែលក្បាលម៉ាស៊ីនបក្សប្រឆាំងមួយនេះ ធ្លាប់គិតទុក គឺការជួបជុំសកម្មជន និងអ្នកគាំទ្ររបស់គណបក្ស ធ្វើការតស៊ូមតិដោយសន្តិវិធី៕RFI

Powered by Blogger.