ប្រជាជ​ន​​ឥណ្ឌា​ត្រូវ​ជាប់​​​គុក​​ដោយ​សា​​រ​​កម្តៅ​មិន​​​អាច​ទ្រាំទ្រ​បា​ន​សីតុណ្ហ​ភាព

ប្រទេស​ឥណ្ឌា​កំពុង​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាសធាតុ​ធ្ងន់ធ្ងរដោយ​សីតុណ្ហភាព​កើនឡើង​ដល់​៤៥​អង្សា​​សេ​។នាយកដ្ឋានឧតុនិយមឥណ្ឌាបានចេញការព្រមានអំពីរលកកម្តៅនៅក្នុងរដ្ឋចំនួន៧ភាគខាងត្បូងនិងកណ្តាលកាលពីសប្តាហ៍មុន ហើយបានបន្តការព្រមានដល់រដ្ឋធានីញូវដែលីនិងរដ្ឋភាគខាងជើងមួយចំនួននៅថ្ងៃទី២១ខែឧសភាបន្ទាប់ពីសីតុណ្ហភាពក្តៅជាងធម្មតា។យោងតាមទីភ្នាក់ងារសារព័ត៌មានAPការព្រមានអំពីកំដៅដ៏ធ្ងន់ធ្ងរនឹងបន្តសម្រាប់ប៉ុន្មានថ្ងៃខាងមុខនៅក្នុងប្រទេសឥណ្ឌាមុនពេលមានភ្លៀងធ្លាក់ និងខ្យល់។នាយកដ្ឋានឧតុនិយមឥណ្ឌាបាននិយាយថា ដោយសារខ្យល់មូសុងនិរតីនៅឆ្នាំនេះរំកិលកាន់តែយឺត ហើយនឹងវាយលុកក្នុងសប្តាហ៍ដំបូងនៃខែមិថុនាសីតុណ្ហភាពនៅក្នុងប្រទេសនេះកំពុងបន្តឡើងខ្ពស់ក្នុងរយៈពេលយូរជាងធម្មតា។នៅពេលដែលសីតុណ្ហភាពលើសពី៤៥អង្សាសេនៅក្នុងរដ្ឋភាគខាងជើងនៃរដ្ឋUttar Pradesh តំបន់មួយចំនួនបានគ្មានថាមពលអស់រយៈពេលជាង១២ម៉ោង បើទោះបីជារដ្ឋាភិបាលឥណ្ឌាកាលពីខែមីនាបានតម្រូវឱ្យរោងចក្រថាមពលទាំងអស់នៅក្នុងប្រទេសនេះដំណើរការយ៉ាងពេញលេញដើម្បីកាត់បន្ថយការដាច់ចរន្តអគ្គិសនីក៏ដោយ។មន្ត្រី​ឥណ្ឌា​បាន​បន្ថែម​ថារលក​កម្តៅ​ក្នុង​រដ្ឋUttar Pradeshអាច​បន្ត​រយៈពេល​២​ថ្ងៃ​ទៀត។នៅក្នុងការខកចិត្ត អ្នកស្រុករាប់រយនាក់បានធ្វើបាតុកម្មនៅខាងក្រៅរោងចក្រថាមពលនៅជិតទីក្រុងLucknowក្នុងរដ្ឋUttarPradeshហើយបានបិទផ្លូវជាច្រើនកាលពីចុងសប្តាហ៍។“ការដាច់ភ្លើងមានន័យថាគ្មានម៉ាស៊ីនត្រជាក់គ្មានកង្ហារ និងសូម្បីតែគ្មានទឹកក៏ដោយ។កំដៅដ៏ក្តៅក្រហាយបានធ្វើឱ្យយើងមិនអាចទ្រាំទ្របានហើយការខ្វះខាតអគ្គិសនីបានបន្ថែមភាពទុក្ខព្រួយរបស់យើង» នេះ​បើតាម​សម្តី​របស់​អ្នកស្រុកLucknow លោក Ramesh Gupta កាលពីចុងសប្តាហ៍មុនប្រពន្ធនិងកូនអាយុ៩ខែរបស់គាត់បានបង្ខំឱ្យដេកក្នុងរថយន្តម៉ាស៊ីនត្រជាក់ដើម្បីឲ្យឈប់យំ។កំដៅដ៏ក្តៅគគុកបានបង្ខំអ្នកស្រុក Lucknow ជាច្រើនឱ្យជ្រកកោននៅក្នុងផ្ទះរបស់ពួកគេ។ គ្រូបង្រៀនម្នាក់ឈ្មោះSudhir Sehgal បាននិយាយថា "យើងត្រូវបានគេដាក់គុកនៅក្នុងផ្ទះរបស់យើងដោយសារតែកំដៅខ្លាំង ហើយគ្មាននរណាម្នាក់ហ៊ានប្រថុយចេញទៅខាងក្រៅនោះទេ"។

កម្មករ​បាញ់​ទឹក​លើ​ខ្លួន​ប្រាណ​ដើម្បី​ឲ្យ​ត្រជាក់​ក្នុង​ថ្ងៃ​ក្តៅ​ក្នុង​ទីក្រុង Prayagraj ក្នុង​រដ្ឋUttar Pradeshប្រទេស​ឥណ្ឌា។ រូបថត៖AP

លោក Sukhai Ram ជា​អ្នក​ថែ​សួន​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​បាន​និយាយ​ថា“ឥឡូវ​នេះ ខ្ញុំ​មិន​អាច​ធ្វើ​ការ​បាន​ទៀត​ទេ។ ខ្ញុំនឹងធ្វើការនៅពេលព្រះអាទិត្យលិច។មិន​ត្រឹម​តែ​ពេល​ថ្ងៃ​ទេ សីតុណ្ហភាព​ពេល​យប់​ក៏​ឡើង​ខ្ពស់ដែល​ធ្វើ​ឲ្យ​តម្រូវ​ការ​ម៉ាស៊ីន​ត្រជាក់និង​កង្ហារ​ក៏​កើន​ឡើង។ក្នុងអំឡុងពេលរដូវក្តៅខ្លាំងគឺថ្ងៃទី៤ទី៥និងទី៦ អាកាសធាតុក្តៅលេចឡើងនៅតំបន់ភាគច្រើននៃប្រទេសឥណ្ឌា មុនពេលរដូវវស្សាមកដល់ដើម្បីជួយឱ្យត្រជាក់។តាមពិតទៅ កំដៅ​នៅ​ឥណ្ឌា​កាន់តែ​ខ្លាំង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ​។ ប្រទេសឥណ្ឌាក៏ជារឿយៗទទួលរងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរផងដែរ។ ដោយមនុស្សរាប់សិបលាននាក់ក្នុងចំណោមប្រជាជនចំនួន១.៤ពាន់លាននាក់កំពុងទទួលរងការខ្វះខាតទឹក។កាលពីខែមេសារលកកំដៅបានសម្លាប់មនុស្ស១៣នាក់ ខណៈចូលរួមក្នុងព្រឹត្តិការណ៍មួយក្នុងរដ្ឋធានី Mumbai ។ រដ្ឋឥណ្ឌាមួយចំនួនក៏ត្រូវបិទសាលារៀនទាំងអស់ក្នុងរយៈពេលមួយសប្តាហ៍៕ពុតសាម៉ាត់


Powered by Blogger.