ម៉ា​ឡេ​ស៊ីចាប់ក​ប៉ា​ល់​ចិនសង្ស័យ​លួច​វត្ថុបុ​រាណ

ម៉ាឡេស៊ីបានរឹបអូសយកកប៉ាល់ចិនមួយគ្រឿងពាក់ព័ន្ធនឹងការប្រមូលយកវត្ថុបុរាណដោយខុសច្បាប់ចេញពីការលិចនាវារបស់អង់គ្លេសក្នុងអំឡុងសង្គ្រាមលោកលើកទី២។ព័ត៌មាន​ខាង​លើ​ត្រូវ​បាន​សារព័ត៌មាន Reuters ស្រង់​សម្ដី​មន្ត្រី​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ទី២៩ឧសភា។ប្រភពពីរដ្ឋបាលដែនសមុទ្រម៉ាឡេស៊ី (MMEA) បាននិយាយថា "យើងបានឃាត់ខ្លួនកប៉ាល់ចិនមួយគ្រឿង ដែលសង្ស័យថាបានចូលដែនទឹកម៉ាឡេស៊ីដោយខុសច្បាប់ដើម្បីលួចវត្ថុបុរាណពីកប៉ាល់សម័យសង្គ្រាមលោកលើកទី២"។កប៉ាល់ដែលរឹបអូសដោយអាជ្ញាធរម៉ាឡេស៊ីត្រូវបានចុះបញ្ជីនៅទីក្រុងFuzhou ខេត្ត Fujian ប្រទេសចិន។ នៅពេលចាប់ខ្លួនកប៉ាល់ចិនមាននាវិក៣២នាក់ ហើយត្រូវបានបោះយុថ្កាដោយខុសច្បាប់នៅក្នុងដែនទឹកភាគខាងត្បូងនៃរដ្ឋ Johorប្រទេសម៉ាឡេស៊ី។MMEA បានបង្ហើបថា "នៅពេលត្រួតពិនិត្យកប៉ាល់ចិនយើងបានរកឃើញបំណែកដែក និងសំបកគ្រាប់ជាច្រើន។គោលបំណងនៃកប៉ាល់ចិនគឺដើម្បីលួចវត្ថុបុរាណដែលមាននៅក្នុងបំណែកនៃនាវាទាំង២" ។Reuters ពិពណ៌នាអំពីនាវាចម្បាំងដែលលិច២គ្រឿងដែលមានឈ្មោះថា HMS Prince of Wales និង HMS Repulse នៃ Royal Navy ។ ពួកគេត្រូវបានលិចដោយtorpedo របស់ជប៉ុនក្នុងឆ្នាំ១៩៤១។ ការលិចនេះបានកើតឡើងតែ៣ថ្ងៃមុនពេលការវាយឆ្មក់របស់ជប៉ុនទៅលើកំពង់ផែ Pearl Harbor នៅ Hawaii - សហរដ្ឋអាមេរិក។MMEA បាននិយាយថា"យើងកំពុងបន្តធ្វើការជាមួយរដ្ឋបាលបេតិកភណ្ឌជាតិនៃប្រទេសម៉ាឡេស៊ីដើម្បីស៊ើបអង្កេតប្រភពដើមនៃវត្ថុបុរាណដែលបានរកឃើញនៅលើកប៉ាល់ចិន" ។ទាក់ទិននឹងឧបទ្ទវហេតុនេះ ក្រសួងការពារជាតិអង់គ្លេសបានសម្តែងការប្រឆាំងយ៉ាងខ្លាំងរបស់ខ្លួនក្នុងការបំពានលើការបាក់បែកនៃនាវាចម្បាំងទាំង២ដើម្បីទទួលបានប្រាក់ចំណេញខុសច្បាប់។ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា "ការលួចវត្ថុបុរាណពី HMS Prince of Wales និង HMS Repulse គឺជាការប្រមាថដល់ទាហានដែលបានស្លាប់នៅលើកប៉ាល់ទាំង២នេះ"៕ប្រភពCNN

នៅពេលដែលរដ្ឋបាលដែនសមុទ្រម៉ាឡេស៊ីបានត្រួតពិនិត្យ កប៉ាល់ចិន។ រូបថត៖ THE STAR/ASIA NEWS NETWORK/MMEA

Powered by Blogger.