នាយ​​ក​រដ្ឋ​មន្ត្រីហ៊ុន​សែ​ន​មានប្រសា​​ស​ន៍​ថាអវត្តមា​​ន​​បក្សនយោ​​បាយ​មួយឬ​ពីរ​មិនមែ​​ន​​មានន័​យ​​ថា​លទ្ធិប្រជា​ធិ​បតេយ្យ​នៅ​​​កម្ពុជា​​ត្រូវ​បំផ្លាញ​​នោះ​ទេ

 សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែនបាន​មានប្រសាសន៍ថាអវត្តមាន​គណបក្សនយោបាយ​មួយឬ​ពីរមិនមែន​មានន័យថា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បំផ្លាញ​នោះទេ​។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអត្តពលិកកីឡាប៉ារ៉ាកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ មុនការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ សម្តេចហ៊ុន សែន បានថ្លែងថា គណបក្សនយោបាយសរុបចំនួន១៨ នឹងចូលរួមការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយសេរី និងត្រឹមត្រូវ យុត្តិធម៌។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​គណបក្សភ្លើងទៀននៅ​ខេត្ត​កំពង់ធំ ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ​២០២២។

ប្រតិកម្មរបស់នាយករដ្ឋមន្ត្រីនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានសម្រេចកាលពីម្សិលមិញដើម្បីតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនចុះឈ្មោះគណបក្សភ្លើងទៀន និងគណបក្សខ្មែររួបរួមជាតិ ដោយសារមិនគោរពច្បាប់បោះឆ្នោត នីតិវិធីនិងការជូនដំណឹងរបស់ គ.ជ.ប.សម្តេចបន្ថែមថា ការបដិសេធនេះ មិនបំពានលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជាដោយពន្យល់ថាឯកសារទាំង២នេះមិននិយាយអំពីគណបក្សប្រឆាំងទេគឺនិយាយតែអំពីលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សប៉ុណ្ណោះ។គណបក្សនយោបាយសរុបចំនួន ២០ បានចុះបញ្ជីគណបក្ស និងបេក្ខជនរបស់ខ្លួនជាមួយ គ.ជ.ប ដើម្បីប្រកួតប្រជែងការបោះឆ្នោតជាតិនាពេលខាងមុខ។ប៉ុន្តែមានតែ១៨ គណបក្សប៉ុណ្ណោះដែលត្រូវបានអនុម័ត។គណបក្ស​នយោបាយ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទាំង​នោះ មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្សធម្មាធិបតេយ្យ គណបក្ស​អំណាច​ប្រជាធិបតេយ្យ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម គណបក្ស​ខ្មែរ​អភិរក្ស គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​​បំណងពលរដ្ឋ គណបក្សឯកបក្សជាតិខ្មែរ គណបក្សស្ត្រីដើម្បីស្រ្តីគណបក្សខ្មែរឈប់ក្រគណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ចខ្មែរ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកសិករខ្មែរ៕AKP/Khmer Times


Powered by Blogger.