ឯកឧត្ត​ម​ស ​សុខា៖ស៊ីហ្គេម​លើ​ក​ទី៣២ឆ្នាំ២០២៣​នេះកម្ពុជាទទួល​បា​នជោគជ័​យយ៉ា​ង​ធំធេង

 ព្រៃវែង៖ឯកឧត្តម ស សុខារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងបានលើកឡើងថា“ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នេះ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង”។ 

រូបភាព៖សែត លីណា

ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៣ ០៩៧នាក់ ក្នុងស្រុកស្វាយអន្ទរ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលជាព្រឹត្តិការណ៍ដ៏ធំក្នុងតំបន់ ដែលកម្ពុជារង់ចាំឱកាសនេះ អស់រយៈពេលជាង ៦០ឆ្នាំហើយ។ ជាលទ្ធផលកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងក្នុងការរៀបចំនេះ។ ក្នុងនោះកម្ពុជា ទទួលបានមេដាយសរុប ចំនួន ២៨២គ្រឿង (មេដាយមាស ៨១ មេដាយប្រាក់ ៧៤ មេដាយសំរឹទ្ធ ១២៧ និងទទួលបានចំណាត់ថ្នាក់លេខ៤) ក្នុងតំបន់អាស៊ីអាគ្នេយ៍ (១១ប្រទេស)។ ដែលនេះគឺជាមោទកភាពថ្មីមួយទៀតរបស់កម្ពុជា។ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ទទួលបានការគោរព កោតសរសើរ ការពេញចិត្តពីសំណាក់បណ្តាប្រទេសដែលបានមកចូលរួម និងកីឡាករ កីឡាការិនី ថាការរៀបចំរបស់កម្ពុជា ពិតជាធ្វើបានល្អមែនទែន ជាពិសេសក្រុមការងាររៀបចំចាត់ទុកកីឡាករ កីឡាការិនីដូចជាបងប្អូន។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានជំរុញដល់មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យរួមគ្នាខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច និងអនុវត្តកិច្ចការនានាជាច្រើន ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ។ ឯកឧត្តម ស សុខា បន្តទៀតថា ពិភពលោក ដែលពោរពេញទៅដោយការប្រកួតប្រជែង ជាពិសេសការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយរវាងមហាអំណាចធំៗដូចបច្ចុប្បន្ននេះ កម្ពុជាយើងត្រូវតែខ្លាំង ខ្លាំងទាំងសេដ្ឋកិច្ច ខ្លាំងទាំងនយោបាយការទូត ជាពិសេសការពារឲ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ។ក្នុងន័យនេះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទាំងក្នុងបច្ចុប្បន្ន ក៏ដូចជាទៅអនាគត ពិតជាមានបទពិសោធន៍គ្រប់គ្រាន់ ធនធានបញ្ញាញាណដ៏មានសក្កានុពល ព្រមទាំងផែនទីចង្អុលផ្លូវច្បាស់លាស់ក្នុងការនាំកម្ពុជាទៅកាន់ក្តីសុបិនរួមមួយគឺកម្ពុជាដ៏អស្ចារ្យក្នុងយុគសម័យទំនើបប្រកបដោយវិបុលភាព៕សេង បូលីន















































Powered by Blogger.