ចិន​ជំរុ​ញ​​កិច្ច​ស​ហប្រតិ​បត្តិកា​រ​ក្រោម​​គំ​និ​តផ្តួចផ្តើម​​ខ្សែក្រវ៉ា​ត់និងផ្លូវ​ជាមួ​យ​​កម្ពុជា

កាលពីថ្ងៃពុធ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ដែលស្នើឡើងដោយប្រទេសចិនប្តេជ្ញាជំរុញការតភ្ជាប់និងការអភិវឌ្ឍរួមនៃប្រទេសទាំងអស់ហើយចិននឹងបន្តជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវជាមួយកម្ពុជាដោយផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំង២។លោកស្រីបានលើកឡើងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ឆ្លើយតបទៅនឹងការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថាកម្ពុជាទទួលបានអត្ថប្រយោជន៍ជាក់ស្តែងពីកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវជាមួយប្រទេសចិន។លោកស្រីបានបន្តថា ប្រទេសចិនបានជួយកម្ពុជាក្នុងការសាងសង់ផ្លូវថ្នល់ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតហើយការផ្គត់ផ្គង់វត្ថុធាតុដើមប្រកបដោយស្ថិរភាពរបស់ប្រទេសចិនបានធានាការនាំចេញទៅបរទេសរបស់កម្ពុជា និងការងាររាប់លានកន្លែង។លោកស្រី Mao បាននិយាយថា “ជាការពិត គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការតភ្ជាប់ និងការអភិវឌ្ឍរួមនៃប្រទេសទាំងអស់” ។ លោកស្រីបានដកស្រង់សម្តីរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ មិនកំណត់គោលដៅប្រទេសណាមួយទេ ហើយក៏មិនរារាំងការអភិវឌ្ឍរបស់ប្រទេសណាមួយដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោកស្រី Mao Ning ក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី៨ ខែ​កុម្ភៈ។ រូបថត៖Reuters
ក្នុងរយៈពេល១០ឆ្នាំចាប់តាំងពី គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ត្រូវបានស្នើឡើងដោយប្រទេសចិនផ្អែកលើគោលការណ៍នៃការពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយការរួមចំណែករួម និងផលប្រយោជន៍រួម បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកយ៉ាងស៊ីជម្រៅជាមួយបណ្តាប្រទេសដូចជាកម្ពុជា។ លោកស្រី Mao បាននិយាយថាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវត្រូវបានទទួលស្វាគមន៍យ៉ាងទូលំទូលាយនិងបានក្លាយជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។លោកស្រីបានបន្តថាជាងបីភាគបួននៃប្រទេសជុំវិញពិភពលោកបានចូលរួមជាមួយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរហូតមកដល់ពេលនេះ បានបង្កើតការងារចំនួន៤២០,០០០ នៅក្នុងប្រទេសទាំងនោះ និងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេផងដែរ។លោកស្រីបានបន្ថែមថា “លទ្ធផលប្រកបដោយផ្លែផ្កាទាំងនេះបង្ហាញថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវគឺជាផ្លូវដ៏ជោគជ័យមួយសម្រាប់ការអភិវឌ្ឍរួមនៃប្រទេសទាំងអស់”។លោកស្រីបាននិយាយថា “យើងជឿជាក់ថាវឌ្ឍនភាពជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវនឹងនាំមកនូវឱកាសកាន់តែច្រើនសម្រាប់ប្រទេសទាំងអស់”។ ហើយប្រទេសចិននឹងអនុវត្តដោយស្មោះស្ម័គ្រនូវការឯកភាពដែលមេដឹកនាំចិននិងកម្ពុជាសម្រេចបាន ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដែលផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជាតិទាំង២។ Xinhua/Khmer Times

Powered by Blogger.