ក្រសួងព្រមា​​ន​​​អំពី​ភ្លៀងផ្គរ​រន្ទះនិ​​ង​ខ្យល់​​កន្ត្រាក់​​នៅ​​សប្តា​ហ៍​នេះ​

យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុថ្មី ដែលចេញផ្សាយដោយក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកនេះ បានឲ្យដឹងថាភ្លៀងរួមនឹងផ្គររន្ទះនិងខ្យល់កន្ត្រាក់ត្រូវបានព្យាករណ៍ថានឹងកើតមានចាប់ពីថ្ងៃទី៣១ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។

រូបភាពអ៊ីនធឺណិត

ប្រភពដដែល​បាន​បន្ត​ថា​ចំពោះ​សីតុណ្ហភាព​ក្នុងអំឡុងពេល​នោះ​នឹង​ប្រែប្រួល​ចន្លោះ​ពី​២៥​ទៅ​៣៥​អង្សា​សេ​សម្រាប់​តំបន់​ទំនាប​កណ្តាល ​និងចាប់​ពី​២៤​ទៅ​៣៤​អង្សា​សេ​សម្រាប់​តំបន់​ភ្នំ​។នៅតាមតំបន់មាត់សមុទ្រ ក្រសួងធនធានទឹក បានចង្អុលបង្ហាញថា សីតុណ្ហភាពនឹងមានចន្លោះពី ២៣ ទៅ ៣២ អង្សាសេ។ដូចនេះ ក្រសួងបានអំពាវនាវដល់សាធារណជន បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមាន ជាពិសេសនៅតំបន់មាត់សមុទ្រ ដែលនឹងមានរលកខ្ពស់ៗ៕AKP/Khmer Times


Powered by Blogger.