បក្សភ្លើង​ទៀនទា​​ត់ចោ​លការ​ពា​ក់ព័ន្ធនឹងលិ​​ខិតចេញដោយ​រូបវន្តបុគ្គល​ជា ប៉ូច

គណបក្សភ្លើងទៀនកាលពីថ្ងៃចន្ទទី២២ខែឧសភាបានចេញមកបញ្ជាក់ថាគណបក្សប្រឆំាងមួយនេះពុំមានជាប់ពាក់ព័ន្ធនិងមិនទទួលខុសត្រូវចំពោះលិខិតឬឯកសារនានាដែលចេញដោយរូបវន្តបុគ្គលទេ។ការបញ្ជាក់របស់គណបក្សភ្លើងទៀនដូច្នេះគឺធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីសប្តាហ៍កន្លងទៅមិនទទួលយកការសុំទោសរបស់លោកជា ប៉ូច ដែលបានថ្លែងពីការផ្តួលរំលំសម្តេចហើយដែលបានចុះផ្សាយសម្លេងលោក ជា ប៉ូច តាមរយៈកាសែត Fresh News កាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅ។ទាក់ទងទៅនឹងការទាមទារឲ្យមានការពន្យល់ពាក់ព័ន្ធនឹងលិខិតបដិសេធរបស់លោកជា ប៉ូចសមាជិកគណៈអចិន្ត្រៃយ៍គណបក្សភ្លើងទៀន គណបក្សប្រឆាំងមួយនេះបានគូសបញ្ជាក់ថាគណបក្សភ្លើងទៀន មិនជាប់ពាក់ព័ន្ធនិងមិនទទួលខុសត្រូវចំពោះលិខិតឬ​ឯកសារនានាដែលចេញដោយរូបវន្តបុគ្គលរួមទាំងលិខិតចំហរចុះថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៣នោះផងដែរ។សេចក្តីថ្លែងការណ៍បន្តថាគណបក្សភ្លើងទៀនជាគណបក្សប្រជាធិបតេយ្យជានិច្ចកាលតែងតែគោរពសិទ្ធិ និងការសម្រេចចិត្តរបស់មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ ដោយពុំមានគោលការណ៍បង្ខិតបង្ខំឬបង្គាប់បញ្ជាឲ្យមន្ត្រីរបស់ខ្លួនធ្វើអ្វីមួយផ្ទុយពីបំណងឬឆន្ទៈរបស់សាមីខ្លួនឡើយ។ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចដែរថាសម្តេចទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀនតាមរយៈសេចក្តីថ្លែងការណ៍ថ្ងៃ២២ខែឧសភា ឆ្នាំ២០២៣នេះ។ សម្តេចហ៊ុន សែនថាសម្តេចក៏មិនចង់មានរឿងវែងឆ្ងាយតទៅទៀតដែរបើទោះជាសម្តេចដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជាឲ្យធ្វើនិងទំនាក់ទំនងជាមួយគ្នាបែបណារវាងអ្នកនៅភ្នំពេញជាមួយអ្នកនៅបាងកកក៏ដោយ។ពេលនេះនៅសល់តែរឿងបុគ្គលជាប៉ូចមួយប៉ុណ្ណោះ។សូមរំលឹកថានៅក្នុងលិខិតចំហរមួយកាលពីថ្ងៃទី១៤ ខែឧសភាដែលមិនមានចុះហត្ថលេខា ផ្ញើជូនសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនលោកជាប៉ូចបានប្រកាសដាច់អហង្ការចំពោះការចុះផ្សាយរបស់កាសែត Fresh News កាលពីរាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ដែលបានចោទរូបលោកថាមានបំណងផ្តួលរំលំសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាសែត Fresh News បានលើកយកឃ្លីបវីដេអូកាត់តរយៈពេល២២វិនាទីដែលជាសម្លេងលោកជា ប៉ូចមកចុះផ្សាយថា«គោលដៅខ្ញុំគឺត្រូវទម្លាក់ហ៊ុន សែនឲ្យបាន»។

រូបសហការី

ក៏ប៉ុន្តែ១ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៥​ ខែឧសភា លោក ជា ប៉ូច ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូងនៅប្រទេសថៃបានសរសេរលិខិតបំភ្លឺខ្លីមួយទៀតទៅកាន់សម្តេចហ៊ុនសែនដែលមានខ្លឹមសារថាជាការនិយាយមានការឆ្គំាឆ្គងប៉ះពាល់ដល់សម្តេចហ៊ុនសែនដែលសម្តេចធ្វើការសុំទោសពីចម្ងាយ។តាមការពន្យល់របស់លោក ជា ប៉ូចពាក្យដែលលោកនិយាយថា «តស៊ូទម្លាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន» ដែលធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២៣​ នៅក្នុងឱកាសជួបជាមួយសកម្មជននោះ គឺក្នុងន័យតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដែលធ្វើឡើងរៀងរាល់៥ឆ្នាំបោះឆ្នោតម្តង៕RFI

Powered by Blogger.