ស្ពាន​ឫស្សីកែ​វ​នឹង​ដាក់ឱ្យប្រើប្រា​​ស់ជាផ្លូវការថៃ្ងស្អែ​កក្រោ​មអធិ​បតី​ភាព​នា​យករ​ដ្ឋមន្ត្រី

 ស្ពានបេតុងឫស្សីកែវនឹងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃពុធនេះ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ពិធីសម្ពោធជាផ្លូវការនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ស្ពាន​ថ្មី​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្រួល​លំហូរ​ចរាចរណ៍ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី។សាងសង់ដោយក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) ដែលជាក្រុមហ៊ុនក្នុងស្រុកបានចំណាយថវិកាសរុប ៣៥លានដុល្លារអាមេរិកស្ពានឆ្លងទន្លេសាបថ្មីនេះស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ។ស្ពានដែលមានប្រវែង ៦៤២ម៉ែត្រ និងទទឹង ២០.៥ម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕AKP/Khmer Times


Powered by Blogger.