ចាប់ពីថ្ងៃទី២៤-៣០ខែឧសភាអាចមានភ្លៀងពីតិចទៅច្រើនលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់សូមប្រយ័ត្ន
ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២៣នេះបានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៣។
ក្រសួងធនធានទឹកបានបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីតំបន់នៃជ្រលងសម្ពាធទាបពីភាគខាងលើថៃ ឡាវ និងវៀតណាមជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។ លក្ខណៈបែបនេះអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ លើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់។ជាមួយគ្នានោះ ក្រសួងធនធានទឹក បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕
Post a Comment