ម៉ា​ឡេស៊ីថា​មិន​មា​ន​​កា​​រជូនដំណឹង​​ទៅ​លោ​កនា​យករដ្ឋមន្ត្រីAnwar I​bra​himទាក់​ទង​នឹងវត្តមាន​​​អតី​តប្រធាន​គ​ណបក្សប្រឆាំ​ងកម្ពុជា

ម៉ាឡេស៊ីថាមិនមានការជូនដំណឹងណាមួយទៅលោកនាយករដ្ឋមន្ត្រីAnwar Ibrahimទាក់ទងនឹងវត្តមានរបស់អតីតប្រធានគណបក្សប្រឆាំងកម្ពុជា នៅក្នុងប្រទេសម៉ាឡេស៊ីទេ។នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសម៉ាឡេស៊ីនៅថ្ងៃទី៣១ ខែឧសភា។សម្តេចហ៊ុន សែនធ្លាប់ព្រមានថា លោកនឹងផ្គុំ«BM21»បាញ់ប្រសិនលោកសម រង្ស៊ី ចូលកម្ពុជាវិញ។ពាក់ព័ន្ធនឹងវត្តមានរបស់អតីតប្រធានគណបក្សប្រឆាំង លោកសម រង្ស៊ីនៅប្រទេសម៉ាឡេស៊ី ក្រសួងការបរទេសបញ្ជាក់ជាថ្មីថា លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)  មិនបានទទួលដំណឹងអំពីវត្តមានរបស់លោក សម រង្សី នៅក្នុងប្រទេសនេះទេ។នេះបើតាមក្រសួងការបរទេសម៉ាឡេស៊ី ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

រូបភាពផេកសមរង្ស៊ី

សេចក្តីប្រកាសព័ត៌មានដដែលក៏បញ្ជាក់ថា លោក សម រង្ស៊ី បាន​ចាក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​ហើយ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ហើយអំឡុង​ពេល ​លោក សម រង្ស៊ីមានវត្តមាននៅម៉ាឡេស៊ី ក៏គ្មាន​កម្មវិធី​សាធារណៈ​ណា​មួយ​ត្រូវបាន​​ធ្វើឡើងដែរ។ ​កាលពីថ្ងៃទី៣១ ខែឧសភា លោក សម រង្ស៊ី តាមរយៈទំព័រហ្វេសប៊ុកផ្លូវការបានបង្ហោះផ្សាយរូបភាពដែលបង្ហាញពីវត្តមានរបស់លោកនៅសភាប្រទេសម៉ាឡេស៊ីនិងដំណើរកម្សាន្ត ក្នុងទីក្រុងកូឡាឡាំពួរនិងពេលជួបពលរដ្ឋខ្មែរឥស្លាម ដែលរស់នៅ ប្រទេសម៉ាឡេស៊ី។សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី៣១ ខែឧសភា បានថ្លែងថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសន្យារហូត៤ដងថាមិនឲ្យមេដឹកនាំបក្សប្រឆាំកម្ពុជាចូលទឹកដីម៉ាឡេស៊ីនោះឡើយ។បើតាមសម្តេចហ៊ុនសែនគឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមិនដឹងលោក សមរង្ស៊ីចូលប្រទេសខ្លួនជាមុននោះទេពីព្រោះតែប្រធានបក្សប្រឆាំងរូបនេះប្រើលិខិតឆ្លងដែនសញ្ជាតិបារាំងតាមក្រុមហ៊ុនឯកជន។សម្តេចហ៊ុន សែន ព្រមានថា លោកនឹងផ្គុំ«BM21» បាញ់ប្រសិនលោក សម រង្ស៊ី ចូលកម្ពុជាវិញ។ក្រោយពីបំពេញទស្សនកិច្ចអស់រយៈពេល១០ថ្ងៃ នៅប្រទេសអូស្ត្រាលីលោកសមរង្ស៊ីដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទ ទី២៩ ខែឧសភា បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។ ម៉ាឡេស៊ីជាទី ដែលគណបក្សប្រឆាំងធ្លាប់ជួបប្រជុំគ្នាស្តីពីនយោបាយនៅកម្ពុជា ដើម្បីរកច្រកចូលទៅកម្ពុជា។លោក សម រង្ស៊ី ថ្លែងថាលោកធ្វើដំណើរជុំវិញកម្ពុជាដើម្បីត្រៀមលក្ខណៈចូលកម្ពុជាវិញនៅក្នុងពេលឆាប់ៗនេះ។អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិមើលឃើញថា ទោះ លោក សម រង្ស៊ី មានវត្តមានរយៈពេលខ្លីនៅម៉ាឡេស៊ីក៏ដោយ ក៏មិនប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជានិងម៉ាឡេស៊ីដែរពោលគឺទំនាក់ទំនងរវាងប្រទេសទាំង២មានភាពល្អប្រសើរ៕RFI

Powered by Blogger.